សម្រាប់អ្នកដែលចូលចិត្តស្រលាញ់សត្វឆ្កែ

សម្រាប់អ្នកដែលចូលចិត្តស្រលាញ់សត្វឆ្កែ

ថ្ងៃនេះ Mony Mana-ចំណេះដឹងទូទៅ សូមលើកយក ប្រវត្តិរបស់ពូជឆ្កែ ចំនួន ពីរ ប្រភេទ ដែលត្រូវបានគេ ហៅថា Corgi និង មួយទៀតគឺ Chow Chow​ ដោយយោងទៅតាមការចុះផ្សាយរបស់ Dog Megazine ។

ពូជឆ្កែ Corgi ដែលមានឈ្មោះពេញថា Pembroke Welsh Corgi មានដើមកំណើតនៅប្រទេស Wales ។ Pembroke Welsh Corgi គឺជាឆ្កែ ដែលមានលក្ខណះស្រស់ស្អាត និង មានដើមកំណើតតាំងពីបុរាណកាល មកម្លេះ ។ នេះបើយោងតាមរឿងព្រេងរបស់ប្រទេស Wales ។


កាលពីព្រេងនាយមានកុមារ ០២ នាក់ បានចេញទៅវាលស្រែ ដើម្បីថែរក្សាគោក្របីរបស់ពូួកគេ នៅពេលនេាះពួកគេបានរកឃើញកូនឆ្កែចំនួន ០២ ក្បាល ។ ក្មេងៗគិតថាវាគឺជាកញ្ជ្រោង ប៉ុន្តែពួកគេសសម្គាល់ឃើញថាមានអ្វីចំលែក ទើបពួកគេប្រមូលឆ្កែទាំងពីរនោះមកផ្ទះវិញ ។ ឳពុកម្តាយរបស់ពួកគេទាំង ០២ នាក់ ភ្លាមៗនោះបានដឹងថា សត្វទាំងពីរនោះ មិនមែនជាកញ្ជ្រោងទេ ប៉ុន្តែគឺជាសត្វឆ្កែ ហើយបានប្រាប់កូនៗថា កូនឆ្កែនេះគឺជាអំណោយពីទេវតា ដែលរស់នៅក្នុងវាលស្រែ ។ ទេពអប្សរ បានប្រើប្រាស់ពួកគេជាយាន្តជំនិះក្នុងសមរភូមិ ។ ក្មេងៗ មានក្តីរីករាយ និងស្រលាញ់កូនឆ្កែ របស់ពួកគេខ្លាំងណាស់ ។ នៅពេលដែលវាធំឡើង សត្វឆ្កែនោះបានក្លាយជាដៃគូ ដ៏មានតំលៃ ហើយបានជួយកូនៗ ក្នុងការថែរក្សា គោក្របីរបស់គ្រួសារពួកគេផងដែរ ។ 

បើទោះបីជា Pembroke Welsh Corgi នៅតែត្រូវបានគេប្រើប្រាស់ ជាឆ្កែសំរាប់ធ្វើការក៏ដោយ ក៏ពួកវា ត្រូវបានគេមើលឃើញថា ជាសត្វចិញ្ចឹមបែប លក្ខណះគ្រួសារនាពេលបច្ចុប្បន្ន ។ ពួកវាត្រូវបានគេស្គាល់ថា ជាសត្វឆ្កែដែលមានភាពសប្បាយរីករាយ មានសេចក្តីស្រលាញ់ និង មានភាពវ័យឆ្លាត ប៉ុន្តែពេលខ្លះ ពួកវាមានភាពរឹងរួស និងឯករាជ្យ  ។ ចំណុចពិសេសរបស់ពួកវា គឺ ពួកវាមានភាពងាយស្រួល ក្នុងការហ្វឹកហាត់ ។

Pembroke Welsh Corgi គឺជាប្រភេទសត្វឆ្កែ ដែលពូកែ ក្នុងការធានា ការពារ សន្តិសុខ សុវត្ថភាព ក្នុងផ្ទះ បានយ៉ាងល្អផងដែរ ។ ពួកវាអាចមានការសង្ស័យចំពោះជនចំលែក ហើយនឹងឆាប់ដឹងខ្លួន ប្រសិនបើពួកវាចាប់អារម្មណ៍ឃើញថា មានអ្វីមួយ រឺ នរណាម្នាក់ មានការគំរាមដល់ផ្ទះ និង គ្រួសារ របស់ពួកវា ។
ខាងក្រោមនេះជារូបភាព ដ៏គួរអោយស្រលាញ់ របស់ពូជឆ្កែ Corgi ។












យើងមកនិយាយអំពី ពូជឆ្កែ Chow Chow វិញម្តង ។ Chow Chow គឺជាពូជឆ្កែ ដែលមើលទៅដូចជាសត្វតោ ដែលមានដើមកំណើតនៅប្រទេសចិនភាគខាងជើង ។ ពូជនេះមានរោមក្រាស់ណាស់ ដែលចេញមក រលាស់ រឺ រលោងៗ ។ 



រូបរាងដូចសត្វតោនេះ គឺបានមកពីរោមក្រាស់ នៅលើកញ្ចឹងក របស់សត្វឆ្កែ នេះ ។ ពូជនេះមាន ចំនួន ០៥ ពណ៌ គឺ ក្រហម , ខ្មៅ , ខៀវ , ថ្នោតក្រម៉ៅ និង ទឹកដោះគោ ។ ក្រៅពីរូបរាងដ៏គួរអោយចាប់អារម្មណ៍ ឆ្កែនេះត្រូវបានគេស្គាល់ផងដែរថា ជាពូជឆ្កែដែលមានជំនាញ ការពារ និង តាមប្រម៉ាញ់ ។ 

Chow Chow ដែលលូតលាស់បានពេញលេញ មានប្រវែង រវាង ពី ១៧ ទៅ ២០ អ៊ីញ និង មានទំងន់រហូត ដល់ ៣២ គីឡូក្រាម ។ លក្ខណះពិសេសនៃរាង្គកាយរបស់ Chow Chow គឺ អណ្តាតវាមានពណ៌ខ្មៅ និង ពណ៌ខៀវ ។ ពណ៌នេះគឺមានតែមួយគត់ក្នុងចំណោមពូជសត្វឆ្កែទាំងអស់ ។ 

ពូជឆ្កែ Chow Chow គឺមានភាពរឹងរួស និង ឯករាជ្យ ។ វាគឺជាពូជឆ្កែ ដែលលេចធ្លោបំផុត ហើយពួកគេមានការទាមទារយកចិត្តទុកដាក់ពីអ្នកដែលជាម្ចាស់ ។ ពូជឆ្កែ Chow Chow ដែលបានបណ្តុះបណ្តាល បានល្អ អាចក្លាយជាសមាជិកគ្រួសារមួយដ៏ អស្ចារ្យ ។
ខាងក្រោមនេះ ជារូបភាពដ៏គួរអោយស្រលាញ់ របស់ ឆ្កែពូជ Chow Chow ។







ដកស្រង់ចេញពី Dog Megazine
Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment