គុណសម្បត្តិនៃ រមៀត តើអ្នកដឹងទេថា យ៉ាងណាខ្លះ? ធានាថាម៉ាអែម!
រមៀតជាថ្នាំសម្រើបបែបធម្មជាតិ ដែលអាចជួយឱ្យអ្នករួមភេទបានយូរ
ប្រសិនបើអ្នកមានបញ្ហាចំណង់ផ្លូវភេទខ្សោយ អ្នកនឹងមានភាពភ្ញាក់ផ្អើលជាមិនខាន បន្ទាប់ពីដឹងថា គ្រឿងទេសនៅក្នុងផ្ទះបាយជាថ្នាំបង្កើនចំណង់ផ្លូវភេទដ៏អស្ចារ្យ។ រុក្ខជាតិមួយប្រភេទនេះត្រូវបានគេប្រើយ៉ាងទូលំទូលាយទូទាំងពិពភពលោក និងជាឱសថដែលប្រកបទៅដោយប្រសិទ្ធភាពខ្លាំងបំផុត។
ខណៈ ដែលមើមយិនស៊ិនជាឱសថលេខមួយក្នុងការព្យាបាលបញ្ហាផ្លូវភេទ និងបង្កើនកម្លាំង រមៀតគឺជាឱសថលេខ ២។ ក្រុមអ្នកស្រាវជ្រាវផ្នែកសុខាភិបាលរបស់ប្រទេស អ៊ីរ៉ង់ មកពីសកលវិទ្យាល័យ Mashhad បានរកឃើញថា រមៀតមានប្រសិទ្ធភាពក្នុងការជួយបង្កើនថាមពលផ្លូវភេទ និង មានចំណង់តណ្ហាខ្លាំង។ នៅពេលដែលរមៀតត្រូវបានប្រើដើម្បីព្យាបាលបញ្ហាងាប់លិង្គ វាក៏អាចជួយឱ្យលិង្គរបស់អ្នករឹងប្រើការបានយូរក្នុងពេលរួមភេទផងដែរ។ រមៀតអាចបង្កើនកម្រិតថាមពល ដោយបង្កើនកម្រិតនៃសារធាតុបញ្ជូនសញ្ញាទៅកាន់ សរសៃប្រសាទ និង កាត់បន្ថយភាពតានតឹង ហើយ ជួយ ឱ្យមនុស្សមានអារម្មណ៍ស្រស់ស្រាយ។
តើអ្នកដឹងទេ! រមៀតក៏ជាឱសថដែលអាចត្រូវបានប្រើសម្រាប់ដោះស្រាយជំងឺធ្លាក់ទឹកចិត្តតាមបែបធម្មជាតិដែរ។
ជាធម្មតាអ្នកអាចប្រើប្រាស់ម្សៅរមៀត ២០០មីលីក្រាម គឺគ្រប់គ្រាន់ណាស់ទៅហើយ ប៉ុន្តែប្រសិនបើអ្នកមានបញ្ហាធ្ងន់ធ្ងរគួរតែប្រើ ៤០០មីលីក្រាមក្នុងមួយថ្ងៃ។ តែទោះជាយ៉ាងណាលោកវេជ្ជបណ្ឌិត Ayurvedic ផ្តល់ដំបូន្មានថា អ្នកគួរតែប្រើប្រាស់ឱ្យបានត្រឹមត្រូវ ហើយត្រូវព្យាយាមប្រើប្រាស់បន្តទៀត បើទោះជាឃើញលទ្ធផលក្នុងពេល ពីរទៅបីថ្ងៃក៏ដោយ។
រមៀត ក៏អាចកម្ចាត់រោមក្លៀកឱ្យអស់ ដោយមិនបាច់កោរបានដែរ
ជាទូទៅនារីៗយើងភាគច្រើនតែងតែជ្រើសរើសនូវការដក, កោ, ឬក៏ប្រើប្រាស់ក្រមួនមកបក ដើម្បីជម្រុះនូវរោមដែលមាននៅត្រង់ក្លៀក និងរាងកាយមួយចំនួនដែលគេមិនត្រូវការវា។ ក៏ប៉ុន្តែ ពួកគេមិនដែលគិតពីវិធីសាស្រ្តបុរាណទេ ថ្ងៃនេះ យើងក៏សូមណែនាំជាមួយរូបមន្តពិសេសនេះ ប្រសិនបើអ្នកបានប្រើប្រាស់នូវវិធីមួយនេះ អ្នកនិងពេញចិត្ត ហើយវាមិនបង្ករការឈឺចាប់អ្វីឡើយ។ ក្នុងអត្ថបទមួយនេះ នឹងបង្ហាញអ្នកអំពី ការប្រើប្រាស់រមៀត ដើម្បីបន្ធូររន្ធញើសរបស់អ្នក ជម្រុញដល់ការជម្រុះរោមឱ្យមានភាពងាយស្រួល និងគ្មានការឈឺចាប់។ ដើម្បីអនុវត្តន៍វិធីមួយនេះអ្នកត្រូវការតែ…
គ្រឿងផ្សំ៖
– ម្សៅរមៀត កន្លះកូនចាន
– ទឹកផ្កាកូឡាប
– ទឹកក្តៅ
– កន្សែងស្អាតមួយ
ការណែនាំ៖ដំបូងអ្នកត្រូវលាម្សៅរមៀតជាមួយទឹកផ្កាកុលាប ចូលគ្នារហូតដល់ទទួលបានល្បាយមួយដែលសព្វស្មើគ្នាល្អ។ សូមលាបល្បាយមួយនេះ ត្រង់កន្លែងដែលអ្នកចង់ជម្រុះ អ្នកនឹងសង្កេតឃើញការប្រែប្រួល បន្ទាប់ពីប្រើប្រាស់រួច។ សូមរងចាំរយៈពេលប្រហែលជា ២០-៣០នាទី បន្ទាប់មក សូមលាងសំអាតវាជាមួយនឹងកន្សែងដែលត្រាំជាមួយទឹកក្តៅ។ សូមធ្វើការជូតត្រដុសថ្នមៗ ដើម្បីឱ្យរោមជ្រុះអស់។
វិធីធ្វើ និង អត្ថប្រយោជន៍ ទឹកកូលាប
ទឹកផ្កាកូលាបត្រូវបានគេប្រើប្រាស់ តាំងពី ៣០០០ ឆ្នាំ មុន គ្រឹស្តសករាជម្លេះ ។ វាពិតជាពេញនិយម ខ្លាំងណាស់ សម្រាប់ប្រជាជននៅក្នុងប្រទេស អេហ្ស៊ីប និង ពែរ្យ កាលពីបុរាណ បន្តមកដល់បច្ចុប្បន្ន ហើយបានរីកសុះសាយ គ្រប់តំបន់នានា នៅក្នុងពិភពលោក ក៏ព្រោះតែវាមានអត្ថប្រយោជន៍ជាច្រើន ចំពោះ ការថែទាំសុខភាពនិងសម្រស់។ ទឹកផ្កាកូលាបដែលចំរាញ់ចេញពីស្រទាប់ផ្កាកូលាប មាន សារធាតុប្រឆាំងអុកស៊ីតកម្ម ដូចជា tannin, flavornoid ហើយសំបូរទៅដោយវិតាមីន ដែលចាំបាច់ ដូចជា A, C, D, E និង B3។ វាមានសារធាតុប្រឆាំងនិងបាក់តេរី, បង្អន់ការឈឺចុកចាប់, ព្យាបាល និង ជាថ្នាំ សំលាប់មេរោគយ៉ាងល្អត្រឹមត្រូវ ។
ប្រសិនជាយើងញាំវាជាមួយនិងតែ វាជួយបង្កើនរាងកាយរបស់យើងជាមួយនិង សារធាតុុចិញ្ចឹម ដែល មានប្រយោជន៍ និង សារធាតុរ៉ែ ជាច្រើនទៀត ។ វាក៏អាចជួយកាត់បន្ថយបញ្ហាការរំលាយអាហារ និង បន្ថយអាការៈរលាកភ្នែក និង រោគសរសៃប្រសាទផងដែរ ។
ក៏ប៉ុន្តែ ទឹកផ្កាកូលាបត្រូវបានគេនិយមប្រើ សម្រាប់ការថែរក្សាសម្រស់ ជាចំបង ។ វាបង្អន់ និង ធ្វើ អោយស្បែកដែលមានសភាពស្ងួត និង ស្បែកចាស់ជាងវ័យ ប្រែជាល្អប្រសើរឡើងវិញ ។ វាបានសម្អាត និង ធ្វើអោយស្បែករបស់អ្នកបានស្អាតផងដែរ ។ លើសពីនេះទៀត ទឹកផ្កាកូលាប មានអត្ថប្រយោជន៍ ខ្លាំងណាស់ សំរាប់សក់ ។ វាជួយបង្កើនលំហូរឈាមទៅកាន់ស្បែកក្បាល (ជួយចិញ្ចឹម និង ពង្រឹងឫសសក់) ។
វិធីដ៏អស្ចរ្យក្នុងការប្រើប្រាស់ទឹកផ្កាកូលាប
- ធ្វើជា eye makeup remover
លាយទឹកផ្កាកូលាបបន្តិច ជាមួយនឹងប្រេងអូលីវបន្តិច (អ្នកអាចធ្វើអោយច្រើនទុកប្រើលើកក្រោយ ក៏បាន ) ។ លាយគ្រឿងផ្សំទាំងពីរបញ្ចូលគ្នា រួចចាក់ចូលប្រអប់ដែលមានគំរប ។ នៅពេលដែលអ្នក ប្រើសូមក្រឡុកវាសិន ។
- ព្យាបាលស្បែករលាកដោយកំដៅព្រះអាទិត្យ
ចាក់ទឹកផ្កាកូលាបទៅលើបាតដៃ រួចលាបទៅលើស្បែកដែលរលាក អ្នកនឹងមានអារម្មណ៍ថាស្បែករបស់អ្នកលែងក្រហាយ និងទទួលបានលទ្ធផលដ៏អស្ចារ្យ ។
- សត្វល្អិតទិចរឺខាំ
គ្រាន់តែលាបទឹកផ្កាកូលាប ទៅលើកន្លែងដែលសត្វល្អិតទិចរឺខាំ ដោយផ្ទាល់ជាការស្រេច ។
- ធ្វើជា toner
ទឹក toner ដែលបានចម្រេញចេញពីផ្កាកូលាប គឺជា toner ដែលល្អបំផុត ក្នុងការព្យាបាលមុន និង ស្នាមជ្រួញ ។ លាបវាទៅលើស្បែករបស់អ្នក ដោយប្រើសំឡី រឺជាដប spray បាញ់លើផ្ទៃមុខ ជៀសវាងត្រង់ បរិវេន ភ្នែក ។
- ជាទឹកអប់ធម្មជាតិ
អ្នកគ្រាន់តែលាយប្រេងផ្កាម្លិះចូលទៅក្នុង ទឹកផ្កាកូលាប ហើយចាក់ចូលទៅក្នុងដបមួយ ទុកបាញ់ខ្លួន ដើម្បីកំចាត់ក្លិន ។
- ប្រើសំរាប់កំចាត់មេរោគ
ទឹកផ្កាកូលាបមានប្រសិទ្ធភាពណាស់ សំរាប់សំលាប់មេរោគ ។
- ឈឺក្បាល
យកកន្សែងត្រជាក់មកត្រាំ ក្នុងទឹក ផ្កាកូលាប ហើយស្អំទៅលើក្បាល ដើម្បីបង្អន់ឈឺក្បាល រ៉ាំរ៉ៃ ។
ជាពិសេស លុបលាងមុខរបស់អ្នកជាមួយទឹកផ្កាកូលាប ដើម្បីកាត់បន្ថយការរលាក ដែលបណ្តាលមកពី មុន, មុនខ្ទុះ, ស្បែកក្រហម និង ស្បែកខូចជាដើម ។
**** វិធីធ្វើទឹកផ្កាកូលាប ****
- យកផ្កាកូលាបណាដែលគ្មានជាតិគីមី (ជាការល្អគួរដាំដោយខ្លួនឯង) ១០ ទៅ ១៥ ទង លាងអោយ ស្អាត រួចបកយកតែស្រទាប់ផ្កា ដាក់ក្នុងចានគោម ដែលមានគ្របទុកមួយឡែកសិន ។
- ដាក់ដាំទឹក ២ កែវធំ អោយពុះ រួចចាក់ចូលទៅលើស្រទាប់ផ្កាកូលាប ហើយគ្របគំរបចាន ទុកអោយ វាចេញជាតិ រយៈពេល ៣០ នាទី រឺទុកតែស្រទាប់ផ្កា ចេញពណ៌របស់វា ។
- ពេលដែលវាត្រជាក់់ត្រូវត្រង ស្រទាប់ផ្កាចេញ ។
- ចាក់ចូលទៅក្នុងដប រួចក្លាសេ ក្នុងទូទឹកកក ។
- អ្នកអាចប្រើបាន ០១ ខែ ប្រសិនបើរក្សា ទុកក្នុងទឹកកក ។
ទោះយ៉ាងណាក៏អ្វីៗទាំងអស់ សុទ្ធតែមានល្អនិងអាក្រក់ វាស៊ីសងទៅលើការប្រើប្រាស់របស់យើងផងដែរ ។
ខាងក្រោមនេះ ជាផលវិបាកខ្លះៗ ក្នុងការប្រើប្រាស់រមៀត ។
រមៀតគឺជាអាហារបំប៉ន់មួយប្រភេទដែលស្ថិតក្នុងចំណាត់ថ្នាក់ទី ៣ នៃអាហារដែលលក់ដាច់ជាងគេបំផុតក្នុងពិភពលោក។ រមៀតត្រូវបានគេប្រើប្រាស់ដើម្បីបន្ថែមពណ៌ នឹងរស់ជាតិក្នុងមុនម្ហូបជាច្រើនមុខ ហើយវាក៏ត្រូវបានយកធ្វើជាឱសថធម្មជាតិសម្រាប់ព្យាបាលជំងឺមួយចំនួនបានយ៉ាងមានប្រសិទ្ធភាពផងដែរ។ បើទោះបីជាគឿងផ្សំធម្មជាតិមួយនេះ គ្មានជាតិពុល នឹង ជាតិគីមីក៏ដោយ តែមនុស្សទាំង ៦ ប្រភេទខាងក្រោមមិនគួរញាំវាទេ។
១. ស្រី្តមានផ្ទៃពោះ៖
ញាំរមៀតច្រើនជ្រុលក្នុងអំឡុងពេលមានផ្ទៃពោះ អាចធ្វើឲ្យមានឈាមរដូវច្រើនជាងធម្មតា និង ធ្វើឲ្យកំរើកដល់ស្បូន។ សម្រាប់បុរស វាអាចកាត់បន្ថយកម្រិតអ័រម៉ូន Testosterone និង មេជីវិត ដែលអាចកាត់បន្ថយឱកាសនៃការមានកូន។
២. អ្នកមានគ្រួសក្នុងប្រមាត់៖
វានឹងធ្វើឲ្យមានការឈឺចាប់ក្នុងប្រមាត់កាន់តែខ្លាំងឡើង។
៣. អ្នកមានបញ្ហាប្រមាត់៖
វាអាចជំរុញឲ្យមានគ្រួសក្នុងប្រមាត់។
៤. អ្នកមានគ្រួសក្នុងតម្រង់នោម៖
វានឹងធ្វើគ្រួសក្នុងតម្រង់នោមកាត់តែរីកធំឡើង និង បង្កជាការឈឺចាប់។
៥. អ្នកមានជំងឺទឹកនោមផ្អែម៖
វាអាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមឆ្លាក់ទាបខ្លាំង។
៦. អ្នកដែលចាំបាច់ត្រូវធ្វើការវះកាត់៖
គួរឈប់ញាំរមៀតមុនពេលធ្វើការវះកាត់ ២ សប្តាហ៍ ព្រោះវាអាចធ្វើឲ្យដំណើរការនៃកំណកឈាមយឺតជាងធម្មតា។
ប្រភពអត្ថបទៈ ពាណិជ្ជកម្មខ្មែរ / បែកធ្លាយ
0 comments:
Post a Comment