វិធីសាស្រ្តធ្វើអោយដូងមានផ្លែច្រើនហើយនិងមានទឹកផ្អែមឆ្ងាញ់
សម្រាប់អ្នកដែលចង់អោយដើមដូង របស់អ្នក មានផ្លៃច្រើន ហើយមានទឹកផ្អែមឆ្ងាញ់ ត្រូវអនុវត្តន៍វិធីសាស្រ្តដូចខាងក្រោម៖
- ជ្រើសរើសយកពេលវាលាដែលធ្វើ គឹនៅពេលដែលអ្នកដាំដូងរបស់អ្នក អាយុ បាន ០៦ ខែ ។
- ជីករណ្តៅល្មមមួយ ចម្ងាយប្រមាណ ១ម៉ែត្រ ពីដើមដូងរបស់អ្នក រួចយកក្រឡមួយទៅកប់ត្រឹឹមពាក់កណ្តាលក្នុងរណ្តៅនេាះ នឹងត្រូវចោះបាតក្រឡនេាះទំហំប្រមាណប៉ុនប៊ិច ។
- ដាក់អំបិលគ្រាប់ចូលក្នុងក្រឡនោះត្រឹមពាក់កណ្តាល រួចគ្របអោយជិត ដោយពុំមានចាក់ទឹកចូល នោះទេ ។
- រាល់ ០១ ឆ្នាំម្តង ត្រូវបើកក្រឡនោះមើល និង ត្រូវថែមអំបិលផង ។
អនុវត្តន៍វិធីសាស្រ្តនេះ ធ្វើអោយដូងរបស់អ្នក មានផ្លែច្រើន ជាពិសេស ទឹករបស់វាគឺផ្អែមឆ្ងាញ់ទៀតផង ។
ប្រភពអត្ថបទ៖ លោក អ៊ាង សុផល្លែត
0 comments:
Post a Comment